Coder Social home page Coder Social logo

c-sharp's Introduction

C-sharp

OOP C#

Why OOP

Procedural programming គឺជារបៀបដែលកូដដំណើរការពីលើចុះក្រោមហើយបើមាន function វាក៏ចូលទៅក្នុង function ហើយវាមាន several primitive data types ដែល buid-in ប៉ុន្តែនៅពេលដែលយើងសរសេរកូដកម្មវិធីយើងស្មុគស្មាញយើងត្រូវការបង្កើតនូវ costum datatype ។

ឩទាហរណ៍ ថាប្រសិនជាយើងបង្កើតក្រុមបាល់ទាត់មួយយើងមិនអាចធ្វើជាអ្នកចាំទី ជាខ្សែរការពារ ជាខ្សែបម្រើ និង ជាខ្សែរប្រយុទ្ធតែម្នាក់ឯងទេ ដូចច្នេះយើងត្រូវការ role របស់កីឡាករនីមួយៗដើម្បីបង្កើតបានជាក្រុមបាល់ទាត់ពេញលេញមួយ ។ បើយើងលើកយកខ្សែរប្រយុទ្ធមកនិយាយយើងឃើញថា គាត់មានចំណុចពីរធំៗ គឺ អត្តសញ្ញាណនិងតួនាទីរបស់គាត់ ដូច្នេះខ្សែរប្រយុទ្ធនោះប្រៀបបានដូចជា Object ដែល Object មាននូវ Attribute និង Method ។ ចឹង Attribute របស់ខ្សែរប្រយុទ្ធមានដូចជា លេខអាវគាត់, គាត់រត់នៅទីតាំងណា, ល្បឿនគាត់រត់ប៉ុន្មាន,​ គាត់ពាក់ស្បែកជើងម៉ាកអីជាដើម ។ ចំណែកឯ Method របស់ខ្សែរប្រយុទ្ធវិញនោះមានដូចជា រត់, សុតបាល់, តែតបាល់, ញាក់ ... ។ ចឹងសរុបមកវិញ Object គឺត្រូវការ Method និង Attribute ។ ប៉ុន្តែយើងត្រូវចាំថាក្នុងក្រុមបាល់ទាត់មិនមែនមានខ្សែរប្រយុទ្ធតែម្នាក់ទេយ៉ាងហោចណាស់ក៏ពីរឬបីនាក់ដែរ ដូចជា ខ្សែរប្រយុទ្ធ_Ronaldo, ខ្សែរប្រយុទ្ធ_Messi ជាដើម ដូច្នេះប្រសិនជាខ្សែរប្រយុទ្ធ មាន ខ្សែរប្រយុទ្ធ_Ronaldo , ខ្សែរប្រយុទ្ធ_Messi នោះខ្សែរប្រយុទ្ធតែឯងគេហៅថា Class ក្នុង OOP ហើយ ខ្សែរប្រយុទ្ធ_Ronaldo , ខ្សែរប្រយុទ្ធ_Messi គឺជា Object នោះឯងនៅក្នុង OOP ។

Making Classes

បើយើងមើល build-in data type string យើងឃើញថាវាមានទាំង values (attribute) និង​ Functionality (method)

string phrase = "VireakRoth";
Console.WriteLine(phrase.Length);
Console.WriteLine(phrase.IndexOf("R"));

កូដខាងលើ phrase គឺជា instance នៃ string ហើយ string មាន property length និង method indexOf()

class គឺជាការបង្កើត data type ដែលខុសពី primative datatype ដែលវាមាននូវ attribute និង method នៅក្នុងនោះ បន្ទាប់ពីយើងបង្កើត class មួយបានយើងអាចបង្កើត instance ឬយើងហៅថា object ចេញពី class នោះ ។

This is how we create a class

class Car {
    ...
}

យើងគួរតែបង្កើត Class មួយនៅក្នុង file ដាច់ពីគេដើម្បីឱ្យកូដយើងស្រួលមើលនិង debug

ហើយនៅក្នុង main() យើងអាចប្រើ class ដែលយើងបង្កើតនោះដោយយើងធ្វើការបង្កើតជា object ឬ instance ដោយប្រើប្រាស់ keyword new

Car c = new Car();

ដំណើរការនៃការបង្កើត object ឬ instance ពី class មួយយើងហៅថា instantiated

Fields

យើងប្រាកដជាត្រូវការទិន្នន័យផ្សេងៗដើម្បីភ្ជាប់ទៅនិង Class របស់យើងហើយ ។ រាល់ pieces​ of data ត្រូវបានគេហៅថា fields ។

class Car {
  public string type;
  public int model;
}

យើងអាចយក fields ទាំងនោះហើយប្តូរតម្លៃវាដោយប្រើ .

Car f = new Car();
f.type = "SportCar";
Console.WriteLine(f.type); // Prints "SportCar"

Car f2 = new Car();
f2.type = "Pick-up Car";
Console.WriteLine(f2.type); // Prints "Pick-up Car"

Properties

មកដល់ត្រឹមនេះ យើងអាចដាក់តម្លៃអ្វីក៏បាននៅក្នុង Car field ចុះឩទាហរណ៍ថាយើងមាន field មួយដែលទាក់ទងនិង speed (ល្បឿន) ហើយយើងឱ្យតម្លៃវា -10 តើមានល្បឿនឡានជាតម្លៃអវិជ្ជមានដែរឬទេ ចម្លើយគឺអត់ទេ ដូច្នេះយើងត្រូវការប្រើប្រាស់ C# property ដើម្បីឆែកលក្ខណទាំងនេះ (property​​ គឺជាប្រភេទមួយទៀតនៃ class member របស់ C#) ។

យើងអាចគិតថា properties ថាជាអ្នកមើលការខុសត្រូវរបស់ feild យើងអាចប្រើវាដើម្បីវាយតម្លៃថាអាតម្លៃមួយនិងវាគួរតែដាក់នៅក្នុង field ឬក៏អត់ ។

This is the syntax

យើងអាចឱ្យវាពិនិត្យលក្ខណបានដូចនេះ

public int Speed
{
  get { return speed; }
  set
  {
    if (value < 0) { speed = 0; }
    else { speed = value; }
  }
}
Car f = new Car();
// set() is called
f.Speed = -1;
// get() is called; prints 0
Console.WriteLine(f.Speed);

ចឹងកូដខាងលើប្រសិនបើ speed field របស់យើងវាតូចជា 0 យើងនិងឱ្យតម្លៃ speed របស់យើងស្មើសូន្យនៅក្នុង field

Short-hand

យើងអាចសរសេរ getter and setter ខ្លីបែបនេះក៏បាន ។ នៅពេលដែលយើងសរសេរបែបនេះយើងក៏ពុំចាំបាច់កំណត់ field ដែរ​ ។

public string Size
{ get; set; }

public and private

f.Speed = 100; // Using property
f.speed = -10; // using field

ជួរទី២នៃកូដខាងលើបានជៀសវាងមិនប្រើប្រាស់នូវ Property ដោយវាព្យាយាមចូលទៅក្នុង Field ផ្ទាល់តែម្តងតែយើងអត់ចង់បានចឹងទេ បើចឹងដដែលយើងបង្កើត proterties មកធ្វើអ្វី ។ ដើម្បីដោះស្រាយនូវបញ្ហានេះយើងប្រើប្រាស់ access modifiers ( public and private )

យើងគួតែឱ្យ field ជា private ហើយ properties ជា public

ហេតុផលគឺព្រោះពេលយើងដាក់ field ទៅជា Private main() method មិនអាច access class member មួយនិងបានទេ ។

Get-Only properties

ប្រសិនជាយើងគ្រាន់តែចង់ get តម្លៃមួយពី Properties ដោយមិនខ្វល់ពីការ set តម្លៃយើងអាចធ្វើបានពីររបៀប

  • កុំដាក់ set() method
  • ធ្វើឱ្យ set() method ក្លាយទៅជា private

វិធីទីមួយ

public string Age
{
  get { return age; }
}

វិធីទីពីរ

public string Age
{
  get { return age; }
}

Methods

method គឺជាប្រភេទ class member មួយទៀតចឹងរាប់ទៅ Class member មានបីធំៗគឺ field, properties, method ។​ យើងធ្លាប់ស្គាល់ថា Function ជាអ្វីហើយចឹងយើងអាចសន្មតថា method គឹជាសកម្មភាពអ្វីមួយដែល Object របស់យើងអាចធ្វើបាន ។

c-sharp's People

Contributors

punvireakroth avatar

Watchers

 avatar

Recommend Projects

  • React photo React

    A declarative, efficient, and flexible JavaScript library for building user interfaces.

  • Vue.js photo Vue.js

    🖖 Vue.js is a progressive, incrementally-adoptable JavaScript framework for building UI on the web.

  • Typescript photo Typescript

    TypeScript is a superset of JavaScript that compiles to clean JavaScript output.

  • TensorFlow photo TensorFlow

    An Open Source Machine Learning Framework for Everyone

  • Django photo Django

    The Web framework for perfectionists with deadlines.

  • D3 photo D3

    Bring data to life with SVG, Canvas and HTML. 📊📈🎉

Recommend Topics

  • javascript

    JavaScript (JS) is a lightweight interpreted programming language with first-class functions.

  • web

    Some thing interesting about web. New door for the world.

  • server

    A server is a program made to process requests and deliver data to clients.

  • Machine learning

    Machine learning is a way of modeling and interpreting data that allows a piece of software to respond intelligently.

  • Game

    Some thing interesting about game, make everyone happy.

Recommend Org

  • Facebook photo Facebook

    We are working to build community through open source technology. NB: members must have two-factor auth.

  • Microsoft photo Microsoft

    Open source projects and samples from Microsoft.

  • Google photo Google

    Google ❤️ Open Source for everyone.

  • D3 photo D3

    Data-Driven Documents codes.